2 Corinthians 11

1ខ្ញុំចង់​ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​សេចក្ដីចម្កួតបន្ដិចបន្ដួច​របស់​ខ្ញុំ​នេះ​គឺ​អ្នករាល់គ្នា​កំពុង​ទ្រាំនឹងខ្ញុំ​ស្រាប់​ហើយ 2ដ្បិតខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នករាល់គ្នា​ដោយ​សេចក្ដីប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នករាល់គ្នាភ្ជាប់ពាក្យ​នឹង​បុរស​តែ​ម្នាក់គត់​ទុក​ជា​ក្រមុំបរិសុទ្ធសម្រាប់ថ្វាយ​ដល់​ព្រះ​គ្រិស្ដ 3ប៉ុន្ដែខ្ញុំ​ខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នា​ត្រូវ​បំផ្លាញពីក្ដី​ស្មោះ​ស្ម័គ្រនិង​ក្ដី​បរិសុទ្ធនៅក្នុង​ព្រះ​គ្រិស្ដដូចជា​សត្វ​ពស់បញ្ឆោត​នាង​អេវ៉ាដោយល្បិចកល​របស់​វា 4ដ្បិតបើ​មាន​អ្នកណា​ម្នាក់​មកប្រកាស​អំពី​ព្រះ​យេស៊ូ​មួយ​ទៀតដែល​យើង​មិន​បាន​ប្រកាស​ឲ្យ​អ្នករាល់គ្នា​ទទួលវិញ្ញាណផ្សេងទៀតដែល​អ្នករាល់គ្នា​មិន​បាន​ទទួល​ឲ្យ​ទទួល​ដំណឹងល្អផ្សេងទៀតដែល​អ្នករាល់គ្នា​មិន​បាន​ទទួល​នោះ​អ្នករាល់គ្នា​ទ្រាំបានយ៉ាងងាយ 5ខ្ញុំយល់​ឃើញ​ថា​ខ្ញុំ​គ្មាន​អ្វី​អន់ជាង​ពួក​កំពូលសាវកទាំងនោះទេ 6ដ្បិតទោះបី​ខ្ញុំ​មិនពូកែខាងសំដីមែនប៉ុន្ដែមិន​មែន​ខាងចំណេះដឹងទេផ្ទុយទៅវិញ​យើង​បាន​បង្ហាញ​ឲ្យ​អ្នករាល់គ្នាឃើញគ្រប់​បែប​យ៉ាងនៅក្នុងគ្រប់​ការ​ទាំងអស់ 7ឬមួយ​ការ​ដែល​ខ្ញុំ​បន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នា​ត្រូវ​បាន​លើកតម្កើង​ដោយ​ការ​ប្រកាសដំណឹងល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នករាល់គ្នា​ដោយ​ឥតគិតថ្លៃ​នោះ​តើ​ខ្ញុំ​ប្រព្រឹត្ដបាប​ឬ? 8ខ្ញុំបាន​ប្លន់ក្រុមជំនុំផ្សេងៗ​ដោយ​យកថ្លៃឈ្នួលដើម្បីឧបត្ថម្ភអ្នករាល់គ្នា 9ពេលខ្ញុំ​នៅជាមួយអ្នករាល់គ្នា​ហើយ​មាន​ភាព​ខ្វះខាត​នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេព្រោះ​ពួក​បងប្អូន​ដែល​មកពីស្រុកម៉ាសេដូន​បាន​បំពេញភាពខ្វះខាតរបស់ខ្ញុំនៅក្នុងគ្រប់​ការ​ទាំងអស់​ខ្ញុំ​បាន​រក្សាខ្លួនខ្ញុំមិន​ឲ្យ​ត្រលប់ជា​បន្ទុក​ដល់​អ្នករាល់គ្នា​ទេ​ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត 10ដោយសេចក្ដីពិត​របស់​ព្រះ​គ្រិស្ដ​ដែល​នៅក្នុងខ្ញុំមោទនៈភាព​របស់​ខ្ញុំនេះ​នឹង​មិន​ត្រូវ​ស្ងប់នៅក្នុងតំបន់​នៃ​ស្រុកអាខៃឡើយ 11ហេតុអ្វី? ​ដោយព្រោះ​ខ្ញុំ​មិនស្រលាញ់អ្នករាល់គ្នា? ​ព្រះជាម្ចាស់ជ្រាប​ហើយ 12ដូច្នេះខ្ញុំ​នឹង​បន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀតដើម្បីដកឱកាសចេញ​ពី​ពួក​អ្នកដែលចង់បានឱកាស​ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើងនៅក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។ 13ដ្បិតពួក​មនុស្ស​បែប​នេះ​ជា​ពួក​សាវក​ក្លែង​ក្លាយ​ជា​ពួក​អ្នក​ធ្វើការឆបោក​ដែល​ក្លែងខ្លួនជាសាវក​របស់​ព្រះ​គ្រិស្ដ 14ប៉ុន្ដែកុំឆ្ងល់ឡើយ​ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែងខ្លួនជាទេវតា​នៃ​ពន្លឺ​ដែរ 15ដូច្នេះមិន​មែន​ជា​រឿងធំ​អ្វី​ទេបើ​អ្នក​បម្រើ​របស់​វាក្លែងខ្លួនជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ឯ​ទីបញ្ចប់​របស់​ពួកវា​នឹង​ទៅតាមកិច្ចការ​របស់​ពួកវា 16ខ្ញុំប្រាប់ម្ដងទៀតថាកុំ​ឲ្យ​អ្នកណាម្នាក់គិតថាខ្ញុំជា​មនុស្ស​ល្ងង់ឡើយប៉ុន្ដែបើ​ដូច្នោះ​មែន​ចូរ​ទទួលខ្ញុំ​ដូច​ជា​មនុស្ស​ល្ងង់ចុះដើម្បីឲ្យខ្ញុំ​បាន​អួតបន្ដិច 17អ្វីដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​និយាយស្របតាមព្រះអម្ចាស់ទេគឺ​តាម​សេចក្ដី​ចម្កួត​ដែល​ទុកចិត្ដលើ​ការ​អួតអាង 18ដ្បិតមាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួនទៅតាមសាច់ឈាម​ដូច្នេះ​ខ្ញុំ​នឹង​អួតដែរ 19ព្រោះអ្នករាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់ដោយពេញចិត្ដ 20ទោះបីមាន​អ្នកណាម្នាក់យកអ្នករាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​មាន​អ្នកណាម្នាក់បំផ្លាញអ្នករាល់គ្នា​មាន​អ្នកណាម្នាក់រឹបអូសអ្នករាល់គ្នា​មាន​អ្នកណាម្នាក់លើកតម្កើងខ្លួន​មាន​អ្នកណាម្នាក់វាយមុខអ្នករាល់គ្នាក៏ដោយ​ក៏​អ្នករាល់គ្នា​ទ្រាំ​ដែរ 21ខ្ញុំនិយាយដោយសេចក្ដីអាម៉ាស់ថាយើងខ្សោយណាស់​ចំពោះ​សេចក្ដី​ទាំងនេះ​បើអ្នកណាហ៊ាន​អួត​អំពី​អ្វី​មួយ​នោះ​ខ្ញុំ​និយាយដោយ​សេចក្ដី​ចម្កួតថាខ្ញុំ​ក៏​ហ៊ានដែរ 22តើពួកគេ​ជា​ជនជាតិ​ហេព្រើរ? ​ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។ ​តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល? ​ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។ ​តើ​ពួកគេ​ជាពូជពង្ស​លោក​អ័ប្រាហាំ? ​ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ 23តើពួកគេ​ជា​អ្នក​បម្រើ​ព្រះ​គ្រិស្ដ? ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួតថាខ្ញុំលើស​ពួកគេ​ទៅ​ទៀត​ខ្ញុំ​បាន​ធ្វើការនឿយហត់យ៉ាងលើសលប់ជាប់ឃុំឃាំងជាញឹកញាប់​ត្រូវ​គេ​វាយជាញឹកញាប់​ហើយ​ជិត​ស្លាប់ជា​ច្រើន​លើក​ច្រើន​សា 24ជនជាតិយូដា​បាន​វាយ​ខ្ញុំ​សែសិបរំពាត់ខ្វះមួយចំនួន​ប្រាំ​ដង​ហើយ 25ខ្ញុំត្រូវ​គេ​វាយ​នឹង​ដំបងបីដង​ត្រូវ​គេ​គប់​នឹង​ដុំ​ថ្មមួយដងលិចសំពៅបីដងរសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយយប់ 26ខ្ញុំបាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេគ្រោះថ្នាក់​ដោយសារ​ចោរប្លន់គ្រោះថ្នាក់ដោយសារជនជាតិឯងគ្រោះថ្នាក់ដោយសារ​សាសន៍​ដទៃគ្រោះថ្នាក់នៅតាមក្រុងគ្រោះថ្នាក់នៅតាមទីរហោឋានគ្រោះថ្នាក់នៅតាមសមុទ្រ​និង​គ្រោះថ្នាក់​ដោយសារ​បងប្អូនក្លែងក្លាយ 27ទាំងមាន​ការ​នឿយ​ហត់​និង​លំបាកអត់ងងុយជាញឹកញាប់ស្រេកឃ្លានតមអាហារជាញឹកញាប់រងានិង​នៅ​អាក្រាត​ទៀត​ផង។ 28ក្រៅពី​សេចក្ដី​ទាំងនេះ​ខ្ញុំ​មាន​បន្ទុក​ជា​រៀង​រាល់​ថ្ងៃ​ដែល​ជា​ការខ្វល់ខ្វាយ​ចំពោះ​ក្រុមជំនុំទាំងអស់ 29បើមាន​អ្នក​ណា​ម្នាក់ខ្សោយ​តើ​ខ្ញុំ​មិនខ្សោយទេ? ​បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់ដួល​តើ​ខ្ញុំមិនឆេះឆួលទេ​ឬ? 30បើខ្ញុំ​ត្រូវអួត​ខ្ញុំ​នឹងអួតពីភាពកម្សោយរបស់ខ្ញុំ 31ហើយព្រះជាម្ចាស់និងព្រះវរបិតា​របស់​ព្រះអម្ចាស់យេស៊ូជាព្រះដែល​ប្រកប​ដោយ​ព្រះពរ​អស់កល្ប​ជានិច្ច​ព្រះអង្គ​ជ្រាបថាខ្ញុំមិនកុហកទេ 32នៅក្រុង​ដាម៉ាស់ចៅហ្វាយក្រុងរបស់ស្ដេចអើរេតាស​បាន​យាម​នៅ​ទ្វារ​ក្រុងដាម៉ាស់​ដើម្បី​ចាប់ខ្ញុំ 33ប៉ុន្ដែមាន​គេ​ដាក់​ខ្ញុំ​នៅក្នុងកញ្ជើ​រួច​សម្រូតចុះតាមបង្អួចកំផែងហើយ​ខ្ញុំ​ក៏​បាន​រួចផុតពីដៃ​របស់​គាត់
Copyright information for KhmKCB